លោកប្រធានាធិបតីចិន ស៊ីជីនពីង ( Xi Jinping ) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាទំនាក់ទំនងរវាង ចិន និង អាមេរិក គឺស្ថិតនៅចំណុចចាប់ផ្តើមជាប្រវត្តិសាស្ត្រថ្មីមួយ។
លោក Xi បានមានប្រសាសន៍នៅក្នុងអំឡុងកិច្ចចរចាជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថា ប្រទេសចិនមានឆន្ទៈធ្វើការរួមគ្នា ជាមួយសហរដ្ឋអាមេរិក ដើម្បីគោរព និង ស្វែងរកផលប្រយោជន៍ទៅវិញទៅមក ផ្តោតលើកិច្ចសហប្រតិបត្តិការ។
លោកប្រធានាធិបតីចិនរូបនេះ បានមានប្រសាសន៍ថា យើងជឿជាក់ថាទំនាក់ទំនងរវាង ចិន និង អាមេរិក មិនត្រឹមតែផ្តោតលើសុខុមាលភាព របស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើ សន្តិភាព វិបុលភាព និង ស្ថិរភាពពិភពលោកទាំងមូល។
លោក Xi Jinping បានកត់សម្គាល់ថា ពួកគេបានព្រមព្រៀងរក្សាតួនាទីនាំមុខនៃការទូតនៃរដ្ឋ ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅឯកិច្ចចរចាថា មិនមានប្រធានបទដែលសំខាន់ជាងទំនាក់ទំនងរវាង ចិន និង អាមេរិកនោះទេ។ ហើយចំពោះបញ្ហាពិភពលោក យើងមានសមត្ថភាពដោះស្រាយជាច្រើនឆ្នាំមកហើយ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !