លោកប្រធានាធិបតី Donald J.Trump កាលពីថ្ងៃសុក្រ បានតបទៅនឹងការប្រឆាំងជំទាស់ របស់ប្រទេសកូរ៉េខាងត្បូង ចំពោះថ្លៃចំណាយសម្រាប់ការដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិក ដោយបញ្ជាក់ថា វាជាការសមរម្យសម្រាប់ទីក្រុងសេអ៊ូល ដល់ការជួយចេញចំណាយ 1 ពាន់លានដុល្លារនោះ។
ប្រធានាធិបតី Trump បានឱ្យដឹងក្នុងបទសម្ភាសមួយ ជាមួយកាសែត Washington Times ថា ហេតុអ្វីបានជាយើងគួរតែបង់ប្រាក់ចំពោះរឿងនោះ?។ វាជាប្រព័ន្ធការពារមួយ ល្អបំផុតនៅក្នុងពិភពលោក រហូតដល់មានន័យថា យើងការពារកូរ៉េខាងត្បូងពីគ្រោះថ្នាក់ទៀតផង។ ដូច្នេះខ្ញុំនិយាយដោយការគោរពថា វានឹងជាការសមរម្យ ប្រសិនបើពួកគេបង់ប្រាក់សម្រាប់កិច្ចការដ៍មានតម្លៃនេះ។
យោធាអាមេរិកកំពុងដាក់ពង្រាយខែលការពារមីស៊ីលនេះ ប្រឆាំងនឹងកូរ៉េខាងជើង។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួនគ្មានផែនការចំណាយសម្រាប់ប្រព័ន្ធនេះទេ ហើយកាលពីថ្ងៃសុក្រ បេក្ខជនប្រធានាធិបតីនាំមុខគេរបស់កូរ៉េខាងត្បូង បានហៅការទាមទាររបស់ Donald J.Trump ថាជាជម្រើសមិនអាចទៅរួច។
សេតវិមានបានធ្វើសន្និសីទបិទទ្វារនៅសប្តាហ៍នេះ ដើម្បីពន្យល់សមាជិកព្រឹទ្ធសភា លើការគំរាមកំហែងធ្ងន់ធ្ងរ បង្កឡើងដោយកូរ៉េខាងជើង។ ប្រធានាធិបតី Donald J.Trump បានថ្លែងនៅឯសន្និសីទនោះថា លោកនៅតែសង្ឃឹមថា ទំនាក់ទំនងកក់ក្តៅរបស់លោក ជាមួយប្រធានាធិបតីចិន Xi Jinping នឹងនាំមកនូវកម្លាំងសម្ពាធ លើរដ្ឋាភិបាលក្រុងព្យុងយ៉ាង តាមរយៈសម្ពាធខាងការទូត និង សេដ្ឋកិច្ច ដើម្បីឱ្យកូរ៉េខាងជើងបង់ ចោលកម្មវិធីមីស៊ីល និង អាវុធនុយក្លេអ៊ែរឆ្លងទ្វីបរបស់ខ្លួន ដោយមិនចាំបាច់ឱ្យមានសកម្មភាពយោធា របស់អាមេរិកឡើយ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Washington Times
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !