ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទ បានចោទប្រកាន់ចក្រភពអង់គ្លេស ថាបានចំណាយប្រាក់រាប់រយលានផោន ក្នុងការចំណាយសម្ងាត់ សម្រាប់យន្តហោះចម្បាំងជំនាន់ក្រោយ ដែលនឹងមិនអាចដំណើរការបានត្រឹមត្រូវ ដោយសារតែការកាត់បន្ថយការការពារ។
ការអះអាងដែលធ្វើឡើងដោយកាសែត The Times បន្ទាប់ពីការស៊ើបអង្កេតមួយ បាននិយាយថា យន្តហោះប្រភេទ F-35 មានតម្លៃថ្លៃបំផុត ដែលត្រូវបានគេពណ៌នាថាជាយន្តហោះដែលមានល្បឿនលឿនបំផុត និង ទូលំទូលាយ ក្នុងប្រវត្តិសាស្ត្រនឹងធ្វើឱ្យចក្រភពអង់គ្លេសចំណាយរវាងពី 77 លានផោន ដល់ទៅ 100 លានផោន។
របាយការណ៍របស់ The Times បាននិយាយថា អ្នកបង់ពន្ធរបស់ចក្រភពអង់គ្លេស ប្រឈមនឹងការចំណាយជាង 150 លានផោន សម្រាប់យន្តហោះទម្លាក់គ្រាប់បែកក្នុងមួយគ្រឿង ដែលមានបច្ចេកវិទ្យាខ្ពស់ និង ការចំណាយបន្ថែមលើវត្ថុធាតុ ដូចជាការកែលំអផ្នែកសូហ្វវែរ ( Software ) គ្រឿងបន្លាស់ និង ការកាត់បន្ថយការចំណាយ ដែលត្រូវបានកប់នៅក្នុងកិច្ចសន្យាការពារជាមួយសហរដ្ឋអាមេរិក។
របាយការណ៍ក៏បានដកស្រង់សម្តី របស់អ្នកឯកទេសឯករាជ្យផងដែរ ដែលបាននិយាយថា F-35 Lightning II គឺជាមធ្យោបាយលើសពីថវិកា ដែលមិនគួរអោយទុកចិត្ត ហើយពោរពេញទៅដោយភាពមិនប្រក្រតីនៃកម្មវិធី និង មិនមានសុវត្ថិភាព។ ( 1 ផោនអង់គ្លេស = 1,31 ដុល្លារអាមេរិក )។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !