ការបោះបង់ចោល គឺជាវិធីងាយស្រួលទេ។ ដោយសារតែវាហាក់ដូចជា មានការលំបាកសម្រាប់អ្នក ក្នុងការចាប់ ឬ ទទួលយកវា។ នោះមិនមែនមានន័យថា អ្នកនឹងមិនអាចធ្វើវាបានឡើយ។ អ្វីគ្រប់យ៉ាងត្រូវការពេលវេលា សូម្បីតែប្រសិនបើអ្នកមានជំនាញ មួយចំនួនដែលជាអំណោយពីធម្មជាតិរបស់អ្នកក៏ដោយ។ សូម្បីតែមុនពេលដែលទារកអាចដើរបានយ៉ាងល្អ ជាដំបូងពួកគេក៏ត្រូវតស៊ូដើម្បីដើរដែរ។ គ្មានបញ្ហា ទោះបីអ្នកឋិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ អ្នកត្រូវតែរក្សាទុកក្នុងចិត្តថា ជោគជ័យពិតប្រាកដ ស្ថិតនៅក្នុងការព្យាយាមបន្ត រហូតទាល់តែអ្នកទទួលបាននូវអ្វីដែលអ្នកប្រាថ្នាចង់បាន។ យ៉ាងហោចណាស់ អ្នកនឹងបានទៅដល់កន្លែងណាមួយ ប៉ុន្តែប្រសិនបើអ្នកបោះបង់ចោល ហើយមិនបន្ត នោះអ្នកនឹងខាតបង់ធំ។ ហេតុផល 10 យ៉ាង ខាងក្រោមនេះ អ្នកមិនត្រូវបោះបង់ចោល បើទោះជាអ្នកឋិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ៖
- អ្នកមានជីវិតរស់នៅឡើយ
- អ្នកអាចធ្វើឱ្យរឿងនោះអោយកើតឡើងបាន
- អ្នកមានធនធានតផ្ទាល់ខ្លួនទាំងអស់
- អ្នកមិនចង់សោកស្តាយនៅពេលក្រោយ
- មានអារម្មណ៍គិតបានល្អគឺត្រូវតែជោគជ័យ
- អ្នកនៅតែមានពេលរៀនបន្តបាននូវអ្វីដែលមានតម្លៃ
- វានឹងបានល្អប្រសើរជាងមុននូវអ្វីដែលអ្នកបានធ្វើ
- គំនិតនៃការគិតឃើញរបស់អ្នកវានឹងជម្រុញអ្នកផ្សេងទៀត
- ដំណើររឿងនឹងវាជាវាសនារបស់អ្នក
- គំនិតនិងការអនុវត្តន៍វានឹងធ្វើឱ្យអ្នកសប្បាយចិត្ត
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ Business Concepts
ហាមយកព័ត៌មាន ឬ អត្ថបទនៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !