ប៉េកាំង – លោក Zhu Guangyao អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃច័ន្ទថា ការគណនាបំណុលរបស់ប្រទេសចិនគឺមានការបើកចំហ និង តម្លាភាព ហើយហានិភ័យនៅតែអាចគ្រប់គ្រងបាន។
ថ្លែងនៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង លោក Zhu Guangyao បាននិយាយសំអាងទៅរកតួលេខពីមូលនិធិរូបិយវត្ថុអន្តរជាតិ International Monetary Fund ( IMF ) និង វិទ្យាស្ថានជាតិសម្រាប់ហិរញ្ញវត្ថុ និង ការអភិវឌ្ឍ National Institution for Finance &Development ( NFID ) ដែលជាក្រុមប្រឹក្សាផ្តល់យោបល់ក្នុងស្រុកនោះ។
លោក Zhu បាននិយាយថា IMF បានប៉ាន់ប្រមាណថា បំណុលមិនមែនហិរញ្ញវត្ថុរបស់ចិននៅ 153,4 ពាន់ពាន់លានយន់ ( 22,7 ពាន់លានដុល្លារ ) ក្នុងឆ្នាំ 2015 ដែលមានចំនួន 220,4 ភាគរយនៃ ផលិតផលក្នុងស្រុកសរុប Gross Domestic Product ( GDP ) ខណៈពេលដែល NFID ឋិតនៅ 154,3 ពាន់ពាន់លានយន់ ឬ 227,92 ភាគរយនៃផលិតផលក្នុងស្រុកសរុប។
លោកបានបន្ថែមថា តួលេខទាំងពីរស្ទើរតែដូចគ្នា ហើយភាពខុសគ្នានេះបណ្ដាលមកពីវិធីសាស្រ្តស្ថិតិ។
លោកអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ បាននិយាយទៀតថា ទោះយ៉ាងណា ទិន្នន័យពីអង្គការទាំងពីរ IMF និង NFID បានបង្ហាញពីលទ្ធផលស្រដៀងគ្នា ហើយដែលនៅក្នុងនោះ បំណុលរបស់រដ្ឋាភិបាល គ្រួសារ និង ក្រុមហ៊ុន មានភាពខុសគ្នានៅក្នុងរចនាសម្ព័ន្ធស្ថិតិ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !