ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ និង សុភមង្គល អ្នកត្រូវកំណត់គោលដៅជីវិត។ ហេតុអ្វី? ដោយសារតែគោលដៅជីវិត ផ្ដល់ឱ្យអ្នកនូវការផ្តោត ការលើកទឹកចិត្ត និង ចក្ខុវិស័យ។ គោលដៅនោះជួយអ្នកក្នុងការបង្កើតផែនការសកម្មភាព និង អនុវត្តជំហានដែលអ្នកត្រូវធ្វើ។ បើគ្មានគោលដៅទាំងនោះទេ អ្នកនឹងត្រូវបាត់បង់ ឬ បរាជ័យ។ លើសពីនេះ ការមើលឃើញ និង ជួបប្រទះដោយខ្លួនឯងថាបានសម្រេច នូវជំហានឆ្ពោះទៅរកការឈានដល់គោលដៅមួយ វាជាការលើកទឹកចិត្ដ និង បានកសាងទំនុកចិត្តយ៉ាងខ្លាំង នៅក្នុងសមត្ថភាពរបស់អ្នក ក្នុងការធ្វើអោយដល់គោលដៅ។
សួរថាតើគោលដៅបែបណា ដែលអ្នកត្រូវតែកំណត់ឱ្យបានជោគជ័យ? ដូច្នេះសូមសួរខ្លួនអ្នកនូវសំណួរដូចខាងក្រោមនេះ ៖
–តើអ្វីទៅជាតម្លៃរបស់ខ្ញុំ?
–តើអ្វីដែលខ្ញុំសុបិន្តថាសម្រេចបាន?
–តើខ្ញុំជានរណាពិតប្រាកដ?
–តើខ្ញុំមានបេសកកម្មមួយនៅក្នុងលោកនេះទេ?
–ប្រសិនបើមាន តើខ្ញុំធ្វើដើម្បីបុព្វហេតុអ្វី?
–តើអ្វីដែលខ្ញុំអាចធ្វើដើម្បីការពារបេសកម្មរបស់ខ្ញុំនោះ?
ដើម្បីទទួលបានភាពជោគជ័យ គឺអ្នកត្រូវបញ្ចេញសមត្ថភាពអោយអស់ ចំពោះ ក្តីសុបិន ក្តីសង្ឃឹម សេចក្តីប្រាថ្នា និង តម្លៃរបស់អ្នក។ អ្នកត្រូវខិតខំធ្វើការ ដើម្បីភ្ជាប់ទៅនឹងទំនាក់ទំនងក្នុងរឿងទាំងនេះ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ Business Concepts
ហាមយកព័ត៌មាន ឬ អត្ថបទនៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !