អង្គការសហប្រជាជាតិ បានឱ្យដឹងនៅក្នុងការសិក្សា ដែលបានចេញផ្សាយនៅថ្ងៃទី 31 ខែតុលាថា កុមារចំនួនជាង 300 លាននាក់ រស់នៅជាមួយខ្យល់បំពុលខាងក្រៅ។ ដូច្នេះវាអាចបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ ដល់រាងកាយ រួមទាំងការប៉ះពាល់ដល់ខួរក្បាលរបស់ពួកគេ ដែលកំពុងអភិវឌ្ឍន៍ ផងដែរ។
បើយោងតាមការសិក្សាមួយដោយមូលនិធិកុមារ របស់អង្គការសហប្រជាជាតិ U.N. Children’s Fund ដែលបានហៅខ្យល់បំពុល ថាជាកត្តានាំមុខក្នុងការស្លាប់របស់កុមារនោះ បាននិយាយថា ក្នុងចំនួនជិតប្រាំពីរនាក់ នៃកុមារនៅជុំវិញពិភពលោក មានម្នាក់ដកដង្ហើមស្រូបយកខ្យល់ក្រៅ ដែលមានកំរិតជាតិបំពុល ប្រាំមួយដង ជាងគោលការណ៍ណែនាំដោយអន្ដរជាតិទៀតផង។
ទីភ្នាក់ងារនេះ ដែលបានលើកស្ទួយសិទ្ធិ និង សុខុមាលភាពរបស់កុមារ បានជំរុញឱ្យក្រុមមេដឹកនាំពិភពលោក ចាត់វិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយខ្យល់ពុល នៅក្នុងប្រទេសរបស់ពួកគេ។
ខ្យល់ពុល មិនត្រឹមតែប៉ះពាល់ដល់សួត ដែលកំពុងអភិវឌ្ឍន៍របស់កុមារប៉ុណ្ណោះទេ វាពិតជាអាចឆ្លងកាត់របាំងឈាមខួរក្បាល និង ធ្វើឱ្យខូចខួរក្បាលរបស់ពួកគេជាប្រចាំទៅថ្ងៃអនាគត។ ដូច្នេះគ្មានសង្គមណាមួយ ថាមិនអើពើនឹងខ្យល់ពុលនេះបានឡើយ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !