ខណៈពេលដែលនៅកន្លែងធ្វើការ ភាគច្រើនបំផុតនៃពួកយើង មានភាពតានតឹង និងមមាញឹកក្នុងការយកចិត្តទុកដាក់ ដល់ការងារជាមូលដ្ឋានរបស់យើង។ ពេលខ្លះយើងភ្លេចខ្លួន ចំពោះអ្វីដែលយើងមិនគួរនិយាយ នៅកន្លែងធ្វើការ។ វាច្បាស់ណាស់ដែលថា ពេលដែលនៅកន្លែងធ្វើការ អ្នកនឹងមានការពាក់ព័ន្ធច្រើន ហើយមិនសូវបានយកចិត្តទុកដាក់ ពីរបៀបដែលអ្នកនិយាយ ឬ របៀបដែលអ្នកមានឥរិយាបទនោះឡើយ។ ប៉ុន្តែតើអ្នកបានដឹងថា លក្ខណៈឥរិយាបទ ដែលអ្នកប្រព្រឹត្តនៅកន្លែងធ្វើការ មានឥទ្ធិពលមកលើអ្នកប៉ុណ្ណាទេ?។ អ្វីដែលអ្នកនិយាយ និង របៀបដែលអ្នកនិយាយទៅកាន់មនុស្ស វាកសាងរូបភាពអ្នកដោយផ្ទាល់ ទៅនឹងទំនាក់ទំនងអាជីពរបស់អ្នក រួមទាំងកត្តាដូចជាការបង្កើនប្រាក់ចំណូល និង ការលើកទឹកចិត្ត។ ដូច្នេះអ្នកត្រូវតែមើលអោយច្បាស់ មុនពេលអ្នកលោត ហើយគិតមុនពេលអ្នកនិយាយ។ ពាក្យ 8 ឃ្លា ខាងក្រោមនេះគឺជាអ្វីដែលអ្នកមិនគួរនិយាយនៅកន្លែងធ្វើការ៖
- នោះមិនមែនជាការងាររបស់ខ្ញុំ
- គ្មានបញ្ហា
- ខ្ញុំនឹងព្យាយាម
- ខ្ញុំស្អប់គាត់ / នាង
- នោះហើយជារបៀបដែលយើងធ្វើវាបាន
- ខ្ញុំមិនអាចធ្វើអ្វីបានទេចំពោះរឿងហ្នឹង
- ខ្ញុំរវល់ណាស់
- អ្នកគ្មានអ្វីអស្ចារ្យ
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ Xinhua News / Foreign Beauty Magazine
ហាមយកព័ត៌មាន ឬ អត្ថបទនៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !