ខណៈពេលដែលពិធីបុណ្យ ពាក់កណ្តាលសរទរដូវ ជិតឈានមកដល់ អតិថិជននៅក្រៅប្រទេសចិន អាចនឹងមានការលំបាកក្នុងការរកនំព្រះខែដែលឆ្ងាញ់។
របាយការណ៍ចុងក្រោយនេះ គឺថាប្រទេស និង តំបន់មួយចំនួន បានដាក់បំរាមលើការបញ្ជូនសំបុត្រនំព្រះខែ។ ប្រទេស 34 នៅក្នុងបញ្ជី រួមមានភាគច្រើននៅអាស៊ី ដូចជា កូរ៉េខាងត្បូង សិង្ហបុរី ថៃ និង ហ្វីលីពីន ព្រមទាំងប្រទេសនៅអឺរ៉ុប ដូចជាប្រទេស អាឡឺម៉ង់ បារាំង និង ប្រទេសស្វីស។
លើសពីនេះទៀត ប្រទេសមួយចំនួនទៀត បានដាក់កំហិតលើការកុម្មង់នំ ដែលត្រូវផ្ញើ ដោយមិនបានហាមឃាត់ពួកគេទាំងស្រុងនោះទេ។ ប្រទេសនូវែលហ្សេឡង់ បានហាមឃាត់ការចែកចាយសំបុត្រនំព្រះខែ ដែលមានស៊ុត និងទឹកឃ្មុំ។
កំណត់ត្រាបង្ហាញថា សហគ្រាសចំនួន 45 នៅខេត្តក្វាងទុង ក្នុងពេលបច្ចុប្បន្នបានចូលរួមនាំចេញនំព្រះខែ ដោយតម្រង់គោលដៅភាគច្រើនទៅរកប្រទេសលោកខាងលិច។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ Xinhua News
ហាមយកព័ត៌មាន ឬ អត្ថបទនៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !