លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើក្រុមហ៊ុនចិនដែលក្រុងវ៉ាស៊ីនតោនបាននិយាយថា មានទំនាក់ទំនងជាមួយកូរ៉េខាងជើងនោ នឹងមិនជួយដោះស្រាយបញ្ហាទាំងឡាយបានទេ។
លោកស្រី Hua បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលមានរយៈពេលជាច្រើនម៉ោង បន្ទាប់ពីក្រសួងរតនាគារអាមេរិក បាននិយាយថាខ្លួនកំពុងដាក់ទណ្ឌកម្មថ្មីទៅលើអង្គភាពចិន និង រុស្ស៊ី និងបុគ្គលម្នាក់ៗ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយក្រុងព្យុងយ៉ាង ដែលអាចជួយជំរុញកម្មវិធីមីស៊ីលនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា សកម្មភាពរបស់សហរដ្ឋអាមេរិក នឹងមិនជួយដោះស្រាយបញ្ហា ហើយវាមិនល្អសម្រាប់ការទុកចិត្តគ្នាទៅវិញទៅមក និង កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននោះទេ។
លោកស្រីក៏បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងនឹងការដាក់ទណ្ឌកម្ម ជាលក្ខណៈឯកតោភាគីណាមួយ ក្រៅក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយជំរុញឱ្យអាមេរិក បញ្ឈប់ការធ្វើខុសនេះ និង កែតម្រូវសកម្មភាពរបស់ខ្លួន។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !