បន្ទាប់ពីបានសម្ភាសន៍ដោយទីភ្នាក់ងារព័ត៌មាន Xinhua News ជាមួយជនជាតិអាមេរិកមួយចំនួន ដែលបានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះសង្គ្រាមពាណិជ្ជកម្មចិន – អាមេរិក ដែលប្រជាជនអាមេរិកទាំងនោះបាននិយាយថា មិនអាចរស់នៅបានដោយគ្មានផលិតផល ដែលផលិតនៅប្រទេសចិននោះទេ ( Made-in-China products )។
ប្រសិនបើរដ្ឋបាល Trump ដាក់ពន្ធគយ 60 ពាន់លានដុល្លារលើទំនិញរបស់ចិននោះ ការផ្លាស់ប្តូរនេះនឹងជះឥទ្ធិពលដល់ជនជាតិអាមេរិកទាំងអស់។ នេះបើតាមការចេញផ្សាយរបស់ New York Daily News ។
សហព័ន្ធលក់រាយជាតិអាមេរិក បានបញ្ចេញមតិដូចគ្នា ( Share the same opinion ) នេះនៅក្នុងសំបុត្របើកចំហរមួយដល់លោកប្រធានាធិបតី Donald Trump។
សម្លៀកបំពាក់ជាង 41 ភាគរយ ស្បែកជើង 72 ភាគរយ និង ទំនិញធ្វើដំណើរ 84 ភាគរយនៅអាមេរិក កំពុងផលិតនៅប្រទេសចិន។ លិខិតនេះបានឱ្យដឹងទៀតថា ការបង្កើនពន្ធលើផលិតផលទាំងនេះ គឺមានន័យថាត្រូវបន្ថែមពន្ធបន្ថែមទៀត ដល់អតិថិជន។
បច្ចុប្បន្ននេះអតិថិជនអាចទិញប្រអប់ស៊ុត Easter ដ៏ធំដែលមានស្លាក ” Made in China ” ដែលមានតម្លៃត្រឹមតែ 14.99 ដុល្លារប៉ុណ្ណោះ នៅឯក្រុមហ៊ុន Walmart នៅរដ្ឋ Virginia។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់លាស់ ថាតើស៊ុតនឹងមានតម្លៃថ្លៃជាងនៅឆ្នាំក្រោយដែរឬយ៉ាងណា។
អ្នកដែលត្រូវបានសម្ភាសជាច្រើនទៀត បានយល់ស្របថា តម្លៃនៃទំនិញបែបនេះនឹងកើនឡើង នៅពេលដែលគោលនយោបាយពន្ធថ្មីត្រូវបានអនុវត្ត ប៉ុន្តែវាជាការពិតជនជាតិអាមេរិកដែលនឹងចំណាយសម្រាប់ផលវិបាក។
យោងតាមស្ថិតិពីសមាគមចែកចាយនៅអាមេរិក បានឱ្យដឹងថា ក្នុងឆ្នាំ 2017 សហរដ្ឋអាមេរិកបាននាំចូលស្បែកជើងចំនួន 2.38 ពាន់លានគូ ដែលមានតម្លៃជាង 25 ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនផលិតក្នុងស្រុករបស់ខ្លួន បានផលិតបានតែ 25 លានគូ។ ស្បែកជើងនាំចូល ដែលផលិតនៅប្រទេសចិនមានចំនួន 1.7 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2017 ដែលមានតម្លៃ 14 ពាន់លានដុល្លារ។
សមាគមនេះបានកត់សម្គាល់ថា ស្បែកជើងម៉ាក Nike ពីរដែលលក់ក្នុងតម្លៃ 160 ដុល្លារនឹងកើនឡើងដល់ 200 ដុល្លារឬក៏ថ្លៃជាងប្រសិនបើតម្លៃកើនឡើង។ លោក Erik ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ និង ជាអ្នកគាំទ្រការហាត់ប្រាណ មានស្បែកជើងកីឡាដែលភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន និងមានតម្លៃប្រហែល 100 ដុល្លារអាមេរិក បាននិយាយថា លោកគ្រោងនឹងទិញស្បែកជើងថ្មីតិចជាងមុន ប្រសិនបើតម្លៃឡើងថ្លៃ។
បរិមាណទំនិញនាំចូលពីប្រទេសចិន ដែលមានគុណភាពល្អ និង មានតម្លៃទាបសម្រាប់អតិថិជន Walmart។ សមាជិកជាន់ខ្ពស់ Chad Bown នៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ បាននិយាយថា ប្រសិនបើមានការកើនឡើងនៃតម្លៃទំនិញប្រចាំថ្ងៃ ដូចជាសំលៀកបំពាក់ និង ក្រណាត់ផងដែរនោះ ប្រាក់ចំណូលទាប និង គ្រួសារដែលមានប្រាក់ចំណូលមធ្យម នឹងប្រឈមការចំណាយជីវភាពរស់នៅ ច្រើនជាងការចំណាយផ្សេងៗទៀត។
ប្រទេសចិននិងសហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជិតស្និទ្ធក្នុងរយៈពេល 40 ឆ្នាំកន្លងមកនេះ។ លោក Richard Cooper សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចអន្តរជាតិនៅសកលវិទ្យាល័យ Harvard បានមានប្រសាសន៍ថា សង្គ្រាមពាណិជ្ជកម្មនឹងធ្វើឱ្យខូចដល់ប្រទេសទាំងពីរ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !