ASKCI ដែលជាអ្នកជំនាញខាងការស្រាវជ្រាវឧស្សាហកម្មទីផ្សារ និង ផ្តល់សេវាសហគ្រាស បាននិយាយថា ការងាររបស់ប្រទេសចិន ដែលត្រូវបានជំរុញដោយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងលើសពី 48 លានការងារក្នុងឆ្នាំ 2018 នេះ។
នៅឆ្នាំ 2017 ការងារដែលត្រូវបាននាំមក ដោយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច នៅក្នុងប្រទេសចិន បានកើនឡើងដល់ 42.5 លាននាក់ ពោលគឺកើនឡើង 13% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ខណៈពេលដែលការងារសរុបរបស់ប្រទេស ក្នុងអំឡុងពេលដូចគ្នាគឺ 776.4 លាន។ នោះមានន័យថា មានកម្មករជនជាតិចិនម្នាក់ ក្នុងចំណោម 18 នាក់ធ្វើការនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច ឬ ឧស្សាហកម្មដែលពាក់ព័ន្ធ។
តួលេខការងារដ៏ធំ ត្រូវបានជំរុញដោយការពង្រីកយ៉ាងឆាប់រហ័ស នៃឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិច។
នៅក្នុងឆ្នាំ 2017 ប្រតិបត្តិការអេឡិចត្រូនិចរបស់ប្រទេសចិន មានចំនួនសរុប 29.16 ពាន់ពាន់លានយន់ ( 4.56 ពាន់ពាន់លានដុល្លារ ) ដែលជាកំណើនប្រចាំឆ្នាំ 11.7% ។ ក្នុងអំឡុងពេលដូចគ្នានេះ ការលក់រាយលើបណ្តាញរបស់ប្រទេសចិន បានកើនឡើងដល់ 7.18 ពាន់ពាន់លានយ័នកើនឡើង 32.2% ចាប់តាំងពីឆ្នាំមុន។
ការងារដែលត្រូវបានបង្កើតឡើង ដោយពាណិជ្ជកម្មអេឡិចត្រូនិច បានធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណី។ លោក Mao Risheng អ្នកស្រាវជ្រាវម្នាក់មកពីបណ្ឌិត្យសភាសង្គមវិទ្យាសាស្ត្រចិន បាននិយាយថា គំរូអាជីវកម្មថ្មីដែលជំរុញដោយ ឧស្សាហកម្មប្រពៃណី និង ឌីជីថល បានបង្កើតនូវឱកាសការងារថ្មីដ៏អស្ចារ្យ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !