សភាពាណិជ្ជកម្មរបស់អាមេរិក បានព្រមាននៅក្នុងការសិក្សាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ពន្ធថ្មីរបស់ក្រុងវ៉ាស៊ីនតោនស្តីពីការនាំចូល បង្កឱ្យមានការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មសកល ហើយមេដឹកនាំពាណិជ្ជកម្មសកល និង អ្នកវិភាគមិនអាចយល់ស្របច្រើនថែមទៀតទេ។
យោងតាមការសិក្សារបស់ខ្លួន សភាពាណិជ្ជកម្មអាមេរិក ដែលជាក្រុមធុរកិច្ចធំជាងគេនៅអាមេរិក បាននិយាយថាពន្ធថ្មីលើការនាំចូលដែកអាលុយមីញ៉ូម និង ទំនិញនាំចូលរបស់ចិន ក៏ដូចជាសក្តានុពលសម្រាប់ការបន្ថែមពន្ធលើរថយន្ត និង គ្រឿងបន្លាស់របស់វា បានជំរុញឱ្យយើងឈានដល់ចំនុចមួយ នៃសង្គ្រាមពាណិជ្ជកម្មសកល។
បើទោះជាខណៈដែលដៃគូពាណិជ្ជកម្មដទៃទៀត សូម្បីតែសម្ព័ន្ធមិត្តប្រពៃណីមួយចំនួនរបស់ខ្លួន បានប្រកាសពន្ធគយសងសឹករាប់ពាន់លានដុល្លារ ប្រឆាំងនឹងផលិតផលរបស់អាមេរិកក៏ដោយ អាមេរិកបានបង្ហាញខ្លួននៅក្នុងជំហរ ប្រឆាំងនឹងប្រព័ន្ធពាណិជ្ជកម្មសកល ហើយប្រឆាំងស្ទើរតែទាំងអស់ នៃដៃគូពាណិជ្ជកម្មដ៏សំខាន់ៗរបស់ខ្លួន។
ក្រុមអ្នកវិភាគចិនបាននិយាយថា ជំហរប្រឆាំងនឹងប្រព័ន្ធពាណិជ្ជកម្មសកល វាជាស្ថានភាពឯកោ និង គ្រោះថ្នាក់មួយសម្រាប់អាមេរិក ដោយសារពាណិជ្ជកម្ម និង អ្នកប្រើប្រាស់របស់ខ្លួន នឹងទទួលរងផលប៉ះពាល់នៅទីបំផុត ប៉ុន្តែដោយសារតែកត្តាពាណិជ្ជកម្មនោះ ប្រព័ន្ធពាណិជ្ជកម្មពិភពលោក នឹងមានគ្រោះថ្នាក់ប្រសិនបើគ្មានការសម្របសម្រួល។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !