កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីចិន ស៊ីជីនពីង Xi Jinping បានណែនាំកងកម្លាំងប្រដាប់អាវុធ ឱ្យបង្កើនសមត្ថភាពប្រយុទ្ធ និង ត្រៀមខ្លួនសម្រាប់សង្គ្រាម។
លោក Xi ក៏ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត និង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមដែរនោះ បានធ្វើការកត់សម្គាល់នេះ នៅពេលកំពុងត្រួតពិនិត្យមជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធរួម ក្នុងនាមគាត់ជាអគ្គមេបញ្ជាការ។
លោក Xi បាននិយាយថា មជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធរួម គួរតែដឹកនាំកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួន ដើម្បីប្រយុទ្ធ និង ឈ្នះសង្គ្រាម ហើយនិង ដើម្បីអនុវត្តបេសកកម្ម និង ភារកិច្ចនៃសម័យថ្មី ដែលត្រូវបានប្រគល់ឱ្យដោយបក្ស និង ប្រជាជន។
លោកប្រធានាធិបតីចិនរូបនេះ បាននិយាយទៀតថា ការច្នៃប្រឌិតគួរតែត្រូវបានធ្វើឡើងនៅក្នុងការសិក្សា និង ការរៀបចំផែនការប្រយុទ្ធ ដើម្បីសម្របខ្លួនទៅនឹងនិន្នាការនៃការវិវត្តរបស់យោធា ហើយ ទាហានត្រូវបានបញ្ជាឱ្យធ្វើការហ្វឹកហាត់ ក្រោមលក្ខខណ្ឌនៃការប្រយុទ្ធ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !