អ្នករៀបចំផែនការសេដ្ឋកិច្ចរបស់ប្រទេសចិន កាលពីថ្ងៃអង្គារបានបង្ហាញនូវទំនុកចិត្តក្នុងការសម្រេច នូវគោលដៅកំណើនប្រចាំឆ្នាំ 6.5 ភាគរយ ដែលការប្រើប្រាស់ក្នុងស្រុកត្រូវបានគេរំពឹងថា នឹងក្លាយជាកំលាំងខ្លាំងក្លា ដើម្បីជំរុញឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក He Lifeng ប្រធានគណៈកម្មាធិការកំណែទម្រង់ និង អភិវឌ្ឍន៍ជាតិ បានថ្លែងថាគោលដៅកំណើនសេដ្ឋកិច្ច 6.5 ភាគរយ ដែលកំណត់ក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលនៅឆ្នាំនេះ គឺ ការសម្រេចបានតាមរយៈការខិតខំប្រឹងប្រែង ដោយលើកឡើងពីសន្ទុះសេដ្ឋកិច្ចរបស់ចិន ភាពរឹងមាំ និរន្តរភាព និង សក្តានុពលទីផ្សារ។
លោក He Lifeng បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំដែលកំពុងប្រព្រឹត្តទៅនៃសមាជប្រជាជន នីតិកាលទី 13 ដែលជាសភានីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន ជាមួយនឹងការអភិវឌ្ឍបន្ថែមទៀត នៅក្នុងវិស័យឧស្សាហកម្ម និង សេវាកម្មទំនើបៗ។ ការប្រើប្រាស់ទំនងជានឹងរួមចំណែកប្រហែល 60 ភាគរយ ចំពោះកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2018។
នៅឆ្នាំ 2017 ការប្រើប្រាស់បានរួមចំណែក 58.8 ភាគរយ ដល់កំណើនជិត 4 ភាគរយខ្ពស់ជាងកាលពីប្រាំឆ្នាំមុន។
លោកបាននិយាយថា ការវិនិយោគនឹងរួមចំណែក 1 ភាគ 3 ដល់កំណើននៅឆ្នាំនេះ ព្រោះចិននឹងជំរុញការវិនិយោគ ជាពិសេសលើសេដ្ឋកិច្ចពិតប្រាកដ។
សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើង 6.9 ភាគរយក្នុងឆ្នាំ 2017 ដោយកើនឡើងជាលើកដំបូងក្នុងរយៈពេល 7 ឆ្នាំ និង ខ្ពស់ជាងគោលដៅរបស់រដ្ឋាភិបាលដែលមានប្រហែល 6.5 ភាគរយ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !