តួនាទីរបស់ចិនក្នុងការលើកកំពស់ប្រព័ន្ធអភិបាលកិច្ចសកល ដោយធ្វើឱ្យអង្គការអន្ដរជាតិដែលមានស្រាប់ប្រើប្រាស់ពេញលេញ និង សាងសង់ប្រព័ន្ធប្រតិបត្តិការថ្មីនេះ ត្រូវបានកោតសរសើរយ៉ាងទូលំទូលាយដោយអ្នកជំនាញ។
លោក Zhou Qiangwu អគ្គនាយកនៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃក្រសួងអន្ដរជាតិ បានថ្លែងទៀតថា ចិនរក្សាផលប្រយោជន៍រួម នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ និង សេដ្ឋកិច្ចធំលំដាប់ទីពីរនៅលើពិភពលោក ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធអភិបាលកិច្ចសកល។
លោក Zhou បានបន្ថែមថា ការខិតខំប្រឹងប្រែងរបស់ចិនក្នុងការធ្វើអោយមានស្ថេរភាព រូបិយប័ណ្ណអន្តរជាតិ និង ពិភពលោក មិនអាចត្រូវបានបដិសេធ។
លោកបាននិយាយទៀតថា ប្រព័ន្ធអភិបាលកិច្ចជាសកលនាពេលបច្ចុប្បន្ននេះ ដែលមានប្រភពដើមពីកិច្ចព្រមព្រៀងបន្ទាប់ពីសង្គ្រាមលោកលើកទី II ដែលមានភាគីវិជ្ជមានរបស់ខ្លួន ដែលគួរត្រូវបានអះអាងសម្រាប់ការឧទ្ទិសរបស់ខ្លួនដើម្បីសន្តិភាព និង ការអភិវឌ្ឍនៅលើពិភពលោក។
ឧទាហរណ៍ចិនជាប់ចំណាត់ថ្នាក់ជាម្ចាស់ភាគហ៊ុនធំជាងគេទីបី ទាំងនៅក្នុង IMF និង ធនាគារពិភពលោកបន្ទាប់ពីប្រទេសជប៉ុន ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិន គឺមានទំហំធំជាងប្រទេសជិតខាងអាស៊ីរបស់ខ្លួនពីរដង។ ហេតុនេះហើយ បានជាចាំបាច់ត្រូវមានការធ្វើកំណែទម្រង់បន្ថែមទៀត ដូច្នេះរចនាសម្ព័ន្ធអភិបាលកិច្ចនេះអាចឆ្លុះបញ្ចាំងពីការពិត។
លោកបានថ្លែងទៀតថា ទោះយ៉ាងណាសព្វថ្ងៃនេះ ហានិភ័យសេដ្ឋកិច្ចដែលប្រឈម ដោយបណ្តាប្រទេសនានា បានកើនឡើងយ៉ាងខ្លាំង។ ដូច្នេះបទប្បញ្ញត្តិសេដ្ឋកិច្ចពិភពលោកគួរតែត្រូវបានផ្លាស់ប្តូរទៅតាមនោះ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា
ប្រភពពត៌មាន៖ China News