នៅពេលដែលនិយាយដល់ ឧស្សាហកម្មម្ហូបអាហារ Fast food ដែលមានទឹកប្រាក់រាប់ ពាន់លានដុល្លារនោះ ក្រុមហ៊ុន McDonald និង ក្រុមហ៊ុន Yum Brands Inc កំពុងរស់នៅ ក្នុងវិសាលភាពដ៏ធំ ដោយរីករាយជាមួយការរួមបញ្ចូលគ្នានូវភាគហ៊ុននៃទីផ្សារ 38 ភាគរយក្នុងឆ្នាំ 2015។
ខ្សែសង្វាក់ភោជនីយដ្ឋាន KFC របស់ Yum Brands Inc និង Golden Arches បានទទួលការរីករាយជាយូរមកហើយៗការគ្រប់គ្រងនៃកំណើនទ្រង់ទ្រាយធំ នៅពេលដែលអតិថិជន ចង់បានតែរសជាតិនៃ Fast food របស់អាមេរិក។
ឥឡូវនៅពេលដែល ក្លិបធំទាំងពីរនេះ កំពុងសម្លឹងមើលលទ្ធផលដែលមិនរំពឹងទុក ពីកិច្ចប្រតិបត្តិការដីគោករបស់ពួកគេ ពេលនោះក្រុមអ្នកវិភាគ ឆ្ងល់ថាតើថ្ងៃរុងរឿងរបស់ពួកគេ អាចនឹងបញ្ចប់ដែរទេ។
មានសញ្ញាដែលថា ឥទ្ធិពលរបស់ក្រុមហ៊ុនទាំងពីរនៃឧស្សាហកម្មអាហារនេះ អាចរសាត់បាត់ទៅ នៅពេលដែលអតិថិជន ងាកទៅរកជម្រើសដែលមានសុខភាពល្អ និង ជាអាហារបែបជនជាតិចិនវិញ។
ក្រុមហ៊ុន McDonald បាននិយាយថា ការលក់ដូចគ្នានៅក្នុងហាងរបស់ខ្លួន នៅក្នុងកម្រិតដែលមានកំណើនខ្ពស់ ដោយរួមបញ្ចូលទាំងប្រទេសចិន និង រុស្ស៊ី បានកើនឡើង 1,6 ភាគរយនៅក្នុងត្រីមាសចុងក្រោយបំផុតនេះ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា
ប្រភពពត៌មាន៖ Xinhua News