នៅព្រឹកថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់មីស៊ីល ដែលគេមិនស្គាល់អត្តសញ្ញាណ ពីរដ្ឋធានីព្យុងយ៉ាងរបស់ខ្លួន។
ពួកយោធាបាននិយាយថា មីស៊ីលដែលហោះឆ្ពោះទៅភាគខាងកើត ប្រហែល 3,700 គីឡូម៉ែត្រនោះ ទំនងជាឡើងដល់កម្ពស់ 770 គីឡូម៉ែត្រ។
ប្រទេសជប៉ុនបាននិយាយថា មីស៊ីលនេះបានហោះនៅលើទឹកដីភាគខាងជើងរបស់ខ្លួន ហើយបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចម្ងាយ 2,000 គីឡូម៉ែត្រពីខ្សែអេមីរ៉ូ នៅកោះហុកកៃដូ នៅប្រហែលម៉ោង 7 និង 16 នាទីព្រឹកម៉ោងក្នុងស្រុក។
ការបាញ់មីស៊ីលនៅថ្ងៃសុក្រនេះ បានកើតឡើងបន្ទាប់ពីអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាង កាលពីថ្ងៃចន្ទ ដោយដាក់បម្រាមលើការនាំចេញវាយនភ័ណ្ឌ និង ការនាំចូលប្រេងឆៅ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !