នៅប្រទេសចិន តាំងពីយូរមកហើយ សត្វដំរីត្រូវបានគេចាត់ទុក ថាជានិមិត្តរូបនៃសុភមង្គល។ តួអក្សរចិនសម្រាប់ ” ដំរី ” និង ” សំណាង ” គឺមានទាំងបញ្ចេញសម្លេងថា ” Xiang ” ប៉ុន្តែវាជាការពិបាក ក្នុងការគិតពីសត្វសំណាងណាស់ ដូចជានៅពេលសិប្បករ បានបន្តប្រើប្រាស់ភ្លុករបស់ពួកវា សម្រាប់គ្រឿងអលង្ការដែលមានតម្លៃ និង ការតុបតែងផ្សេងទៀត។
បើយោងតាមបណ្តាញត្រួតពិនិត្យសត្វព្រៃ ដែលស្ថិតនៅក្រោមមូលនិធិសត្វព្រៃពិភពលោក World Wildlife Fund ( WWF ) បានអោយដឹងថា នាពេលបច្ចុប្បន្ននេះ ចំនួនសត្វដំរីនៅអាហ្រ្វិក គឺនៅកម្រិតទាបបំផុត ដោយសារតែការពេញនិយមជាបន្តនៃភ្លុកដំរី នៅប្រទេសចិន និង បណ្តាប្រទេសផ្សេងទៀត។ បច្ចុប្បន្ននេះមានសត្វដំរី មិនដល់ 500,000 ក្បាលទេនៅក្នុងព្រៃ គឺធ្លាក់ចុះពី 1,2 លានក្បាលក្នុងឆ្នាំ 1981។
ជាការឆ្លើយតប រដ្ឋបាលរុក្ខាប្រមាញ់រដ្ឋរបស់ប្រទេសចិន State Forestry Administration ( SFA ) បានធ្វើការហាមប្រាមរយៈពេលបីឆ្នាំ លើការនាំចូលផលិតផលភ្លុកដំរី ស្ទើរតែទាំងអស់ លើកលែងតែវា ត្រូវបានប្រើសម្រាប់ការសិក្សាផ្នែកវិទ្យាសាស្រ្ត ការតាំងពិព័រណ៍សាធារណៈ ឬ ការអនុវត្តច្បាប់។ ការហាមប្រាមការនាំចូលនេះ នឹងនៅជាធរមានរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019។
ខណៈពេលដែលក្រុមអ្នកអភិរក្សបរិស្ថាន បានសរសើរការសម្រេចចិត្ត និង សម្តែងក្តីសង្ឃឹម ថានឹងមានបទបញ្ជារឹតរឹងបន្ថែមទៀត នៅក្នុងពេលអនាគតនោះ សិល្បករមួយចំនួនកំពុងតែស្វែងរកវិធីដើម្បីអភិរក្សជំនាញឆ្លាក់ជាប្រពៃណីរបស់ពួកគេដែរ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !