ប្រមុខនៃកងកម្លាំងអាកាសរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលគឺជាប្រទេសដំបូងគេ ដែលបានប្រើយន្តហោះចម្បាំងប្រភេទ F-35 ក្នុងការប្រយុទ្ធ។
ឧត្តមសេនីយ៍ទោ Amikam Norkin នៃកងកម្លាំងអាកាសរបស់អ៊ីស្រាអែល ក្នុងសន្និសីទ ដែលត្រូវបានរៀបចំឡើង នៅទីបញ្ជាការកងទ័ពអាកាសអន្តរជាតិ Herzliya ( អ៊ីស្រាអែល ) បានអោយដឹងទៀតថា យន្តហោះ Adir ‘( F-35I ) បានចាប់ផ្តើមប្រតិបត្តិការហោះហើរ និង បំពេញបេសកកម្មប្រយុទ្ធ ជាលើកដំបូងនៅក្នុងពិភពលោក។
យើងបានវាយប្រហារពីរដងនៅមជ្ឈឹមបូព៌ា ដោយប្រើយន្តហោះចម្បាំង F-35 ហើយយើងគឺជាអ្នកដំបូងគេ នៅក្នុងពិភពលោក ដែលប្រើវា Adir ‘( F-35I ) ក្នុងការប្រយុទ្ធ។ កងកម្លាំងទ័ពអាកាសរបស់អ៊ីស្រាអែល គឺជាអ្នកត្រួសត្រាយផ្លូវ និង ជាអ្នកដឹកនាំពិភពលោកក្នុងប្រតិបត្តិការនៃអំណាចអាកាស។
មេបញ្ជាការរូបនេះ បានបន្តរៀបរាប់អំពីប្រតិបត្តិការថ្មីៗ ដែលបានអនុវត្តនៅក្នុងប្រទេសស៊ីរី រួមទាំងការវាយប្រហារតាមអាកាស លើគោលដៅដែលពាក់ព័ន្ធនឹងសកម្មភាព ដែលគេសង្ស័យថាជារបស់អ៊ីរ៉ង់។
យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា ខណៈដែលលោក Norkin បានសង្កត់ធ្ងន់លើសកម្មភាពយោធាថ្មីៗនេះ នៅក្នុងប្រទេសស៊ីរី កម្លាំងទ័ពអាកាសរបស់អ៊ីស្រាអែល ក៏ត្រូវបានគេជឿយ៉ាងទូលំទូលាយផងដែរថា បានធ្វើការវាយប្រហារលើក្រុមសកម្មប្រយុទ្ធឥស្លាមនៅអេហ្ស៊ីប និង ពួកហាម៉ាស់។
អ៊ីស្រាអែលបានរាយការណ៍ថា បានទទួលការផ្តល់អោយ នូវយន្តហោះ F-35 ចំនួនប្រាំបួនគ្រឿង ពីចំនួនសរុប 50 គ្រឿងដែលត្រូវបានបញ្ជាទិញដោយអ៊ីស្រាអែល ពីក្រុមហ៊ុនផលិតរបស់អាមេរិកឈ្មោះ Lockheed Martin។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !