វ៉ាស៊ីនតោន – បើទោះបីមានការព្រួយបារម្ភ និង ការប្រឆាំងយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីខាងកើតយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាននិយាយកាលកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល High Altitude Area Defense ( THAAD ) anti-missile system ទៅកូរ៉េខាងត្បូង អោយបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Kerry បានថ្លែងថា យើងនឹងដាក់ពង្រាយ ប្រព័ន្ធប្រឆាំងមីស៊ីល THAAD អោយបានឆាប់តាមដែលអាចធ្វើទៅបាន ទៅកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់យើង។ លោក Kerry នៅពេលចាប់ផ្តើម នៃការពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេស និង ការពារជាតិ ចំនួនពីរថ្ងៃ នៅក្រុងវ៉ាស៊ីនតោន បានសច្ចាថា សហរដ្ឋអាមេរិកនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់នេះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ash Carter បានថ្លែងថា ការកើនឡើងយ៉ាងខ្លាំងនៃការធ្វើតេស្តនុយក្លេអ៊ែរនាពេលថ្មីៗនេះ និង ការបាញ់មីស៊ីលឆ្លងទ្វីប នៅក្នុងប្រទេសកូរ៉េខាងជើង បានរំឭកយើងពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ វាបង្កការគំរាមដល់សន្តិសុខរួមរបស់យើង។ នៅពេលចាប់ផ្ដើមការចរចានេះ លោក Carter បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់នូវ “ ការទប់ស្កាត់ដ៏ធំ ” ដែលធានាដោយវិសាលគមពេញលេញ នៃសមត្ថភាពការពារជាតិរបស់អាមេរិក។
ពាក្យថា “ ការទប់ស្កាត់ដែលត្រូវពង្រីក ” សំដៅទៅលើការប្រើប្រាស់កម្លាំងនុយក្លេអ៊ែររបស់អាមេរិកដើម្បីទប់ស្កាត់ការវាយប្រហារលើសម្ព័ន្ធមិត្តរបស់ខ្លួន។ ក្នុងអំឡុងពេលនៃការចរចាកាលពីថ្ងៃពុធ រវាងលោក Kerry, Carter និងជាមួយសមភាគីកូរ៉េខាងត្បូងរបស់ខ្លួននោះ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបង្កើត “ ក្រុមយុទ្ធសាស្រ្តកំញើញ និង ពិគ្រោះយោបល់បន្ថែម ”។
ប្រទេសចិន និង រុស្ស៊ីបានសម្តែងការប្រឆាំងយ៉ាងខ្លាំង ទៅនឹងការដាក់ពង្រាយ THAAD ដែលនេះជាប្រព័ន្ធឆ្ងាយ លើសពីតម្រូវការការពារជាតិកូរ៉េខាងត្បូង ហើយពិតប្រាកដណាស់ វានឹងអាចគំរាមកំហែងដោយផ្ទាល់ ដល់សន្ដិសុខជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ Xinhua News / Foreign Beauty Magazine
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !