យោងតាមទិនានុប្បវត្តិ Wall Street បានរាយការណ៍កាលពីថ្ងៃអង្គាថា ឥឡូវនេះ អតិថិជនដែលជាជនជាតិចិន កំពុងតែស្វែងរកក្រុមហ៊ុនធានារ៉ាប់រងរបស់បរទេស ហើយបានបន្ថែមរឿងរ៉ាវថ្មី ទៅក្នុងបញ្ជីរគោលដៅសក្តានុពល របស់ពួកគេ។
ទស្សនាវដ្តីបានបន្តទៀតថា អ្នកដេញថ្លៃឈានមុខគេទាំងបីសម្រាប់ Capital Reinsurance Group Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនោះ ទទួលបានការគាំទ្រមូលធនពីប្រទេសចិន។
មនុស្សស្និទ្ធនឹងបញ្ហានេះបាននិយាយប្រាប់ Wall Street ថា ក្រុមហ៊ុន Foresea Life Insurance Co ដែលត្រូវបានបង្កើតឡើងបួនឆ្នាំកន្លងទៅ ភាគច្រើនទំនងជាឈ្នះសង្គ្រាមដេញថ្លៃនេះ។
ក្រុមហ៊ុន ដេញថ្លៃផ្សេងទៀតរួមមាន China Taiping Insurance Holdings Co, Hong Kong’s Mason Financial Holdings Ltd and Peak Reinsurance Co, controlled by Fosun International Ltd។
ទិន្នន័យរបស់ Dealogic បង្ហាញថា ប្រទេសចិនរហូតមកដល់ពេលនេះ បានប្រកាសពីកិច្ចព្រមព្រៀង ដែលអ្នកទិញសេវាធានារ៉ាប់រងនៅបរទេសចំនួនប្រាំពីរ ដោយមានតម្លៃសរុបនៃ 1,86 ពាន់លានដុល្លារ ។ បើប្រៀបធៀបជាមួយនឹងកិច្ចព្រមព្រៀង ដែលមានតម្លៃបីពាន់លាន $ មួយ 4,44 កាលពីឆ្នាំមុន។ មុនពេលឆ្នាំ 2014 វិស័យធានារ៉ាប់រង បានដំណើរការទៅជាច្រើនឆ្នាំ ដោយគ្មានកិច្ចព្រមព្រៀង។
ក្រុមហ៊ុនចិនបានទិញនៅក្រៅប្រទេសនៅឆ្នាំនេះ លើការរីកដុះដាល ដោយគ្របដណ្តប់ អចលនទ្រព្យ សណ្ឋាគារ ស្ទូឌីយោភាពយន្ត ការថែទាំសុខភាព ក្លឹបបាល់ទាត់ សារធាតុគីមី និង បច្ចេកវិទ្យាជាន់ខ្ពស់។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា
ប្រភពពត៌មាន៖ Xinhua News