ជីវិតគឺជាការខិតខំប្រឹងប្រែង ថែរក្សាឱ្យមានសុភមង្គល និង ខ្លឹមសារនៅក្នុងអ្វីដែលយើងបានធ្វើ។ ពេលខ្លះយើងព្យាយាមយ៉ាងខ្លាំង និង សម្រេចបាននូវអ្វីដែលយើងចង់បាន ហើយនៅពេលខ្លះទៀត យើងក៏បានបាត់បង់ច្រើនដែរ។ ក្នុងដំណើរស្វែងរកនៃជីវិតរបស់យើងនេះ មានរឿងជាច្រើន ដែលយើងមិនអាចយកត្រឡប់មកក្នុងជីវិតវិញបាន។ តើអ្នកបានដឹងអំពីឥទ្ធិពលនៃការបាត់បង់នោះទេ? សូមអានរឿងរ៉ាវ 5 យ៉ាងខាងក្រោមដើម្បីឱ្យបានដឹងច្បាស់ ៖
- ពាក្យដែលធ្វើឱ្យឈឺចាប់ដល់អ្នកដ៏ទៃ Words that hurt ៖ អ្នកប្រហែលជាបានបាត់បង់ ស្ថានភាពកក់ក្ដៅជាច្រើន នៃជីវិតរបស់អ្នក ពីព្រោះតែអ្នកធ្លាប់ពោលពាក្យដែលមិនត្រូវនិយាយ។ នោះគឺពាក្យដែលធ្វើឱ្យគេឈឺចាប់។ ហើយពាក្យដែលត្រូវបាននិយាយ មិនអាចត្រូវយកមកវិញបានទេនៅក្នុងជីវិត។ ការសុំទោសមិនអាចជំនួសអ្វីដែលអ្នកបាននិយាយដោយកំហឹងនោះបានឡើយ។
- ពេលវេលាដែលមានសារៈសំខាន់ Time that is important ៖ ពេលវេលាចេះតែបន្ត ដូច្នេះវាជាការសំខាន់ ដែលអ្នកត្រូវធ្វើការស្របជាមួយវា។ ប្រសិនបើអ្នកតាមវាមិនទាន់ទេ អ្នកនឹងសោកស្តាយនៅក្នុងជីវិត។ ចូរកំណត់អាទិភាពរបស់អ្នកសម្រាប់រឿងរ៉ាវដែលត្រូវធ្វើ។ ធ្វើកិច្ចការ ឈរលើមូលដ្ឋានបឋម និង មិនត្រូវទុកដល់ថ្ងៃស្អែកឡើយ។ ដូច្នេះកាលណា ពេលវេលាដែលមានសារៈសំខាន់ បានបាត់បង់ទៅហើយ មិនអាចត្រូវយកត្រឡប់មកវិញបានទេ។
- ការជឿទុកចិត្តនៅក្នុងជីវិត Trust in life ៖ ប្រសិនបើមាននរណាម្នាក់ ជឿទុកចិត្តអ្នកនៅក្នុងជីវិត នោះមានន័យថាអ្នកយល់ពីអ្វីមួយយ៉ាងច្បាស់នៅក្នុងជីវិតរបស់អ្នក និង ជីវិតរបស់ពួកគេ ដែលមានចំណុចដូចគ្នា។ ការជឿទុកចិត្ត វាបានដើរតួនាទីមួយយ៉ាងសំខាន់បំផុត នៅក្នុងការទំនាក់ទំនង។ ទំនាក់ទំនងមិនអាចដំណើរការទៅបាន ដោយគ្មានអំណាចនៃការជឿទុកចិត្តនោះឡើយ។
- ឱកាសដែលត្រូវបានធ្វើឱ្យបាត់បង់ An opportunity which is missed ៖ ឱកាសគឺមានតែម្តង ហើយប្រសិនបើអ្នកចាប់វាត្រូវ វានឹងផ្ដល់ផ្លែផ្កាដល់អ្នក។ ប៉ុន្តែប្រសិនបើអ្នកធ្វើឱ្យវាបាត់បង់ នោះអ្នកនឹងសោកស្តាយអស់មួយជីវិត។ ដូច្នេះ ការបាត់បង់ឱកាស មានន័យថា បាត់បង់អ្វីមួយយ៉ាងសំខាន់ ដែលផ្ដល់ឱ្យអ្នកនូវសុភមង្គល និង លទ្ធភាពក្នុងជីវិតនោះដែរ។
- ពេលវេលាសម្រាប់ក្រុមគ្រួសារ និង សេចក្ដីស្រឡាញ់ Family time and love ៖ ក្រុមគ្រួសារគឺមានសារៈសំខាន់ណាស់ ហើយការភ្ជាប់ទំនាក់ទំនងគឺ “ ចម្បង ”។ ប្រសិនបើអ្នករស់នៅតែម្នាក់ឯងក្នុងជីវិត ដោយគ្មានសេចក្ដីស្រឡាញ់ នោះអ្នកនឹងអាចឃ្លាតកាន់តែឆ្ងាយពីការពិតនៃជីវិត។ ការភ្ជាប់ទំនាក់ទំនងគ្រួសារ និង មនុស្សជាទីស្រឡាញ់ ជាការពិតគឺវាមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះ សូមកុំឱ្យបាត់បង់ទំនាក់ទំនងនេះអោយសោះ ព្រោះវាមិនអាចត្រឡប់មកវិញបានឡើយ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara – CEO of Professional English Page
ប្រភពពត៌មាន៖ Life and Love Magazine
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !