ព្រះអង្គម្ចាស់ Charles បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា រាជបុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ហារី ( Harry ) នៃចក្រភពអង់គ្លេស បានភ្ជាប់ពាក្យ ( Be engaged to ) ជាមួយនាង Meghan Markle ដែលអាពាហ៍ពិពាហ៍នឹងប្រព្រឹត្តទៅនៅនិទាឃរដូវឆ្នាំ 2018។
សេចក្តីថ្លែងការណ៍ដែលចេញដោយ Clarence House បានឱ្យដឹងថា ព្រះអង្គម្ចាស់ Harry អាយុ 33 ឆ្នាំ បច្ចុប្បន្ននៅឋានៈទី 5 ចំពោះរាជវង្សចក្រភពអង់គ្លេស ហើយ Markle អាយុ 36 ឆ្នាំ ដែលត្រូវបានគេស្គាល់ច្បាស់ តាមរយៈតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្តភាគនៃទូរទស្សន៍អាមេរិក បានផ្តើមភ្ជាប់ពាក្យនៅដើមខែនេះ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ព្រះអង្គម្ចាស់ Harry បានជូនដំណឹងដល់ព្រះករុណាព្រះមហាក្សត្រិយានី និង សមាជិករាជវង្សដទៃទៀតរបស់ព្រះអង្គ។ ព្រះអង្គម្ចាស់ Harry ក៏បានស្វែងរក និង ទទួលបានពរជ័យពីឪពុកម្តាយរបស់លោក Markle ផងដែរ។
ប្តីប្រពន្ធនេះបានជួបគ្នានៅខែកក្កដាឆ្នាំ 2016 បន្ទាប់ពីពួកគេត្រូវបានណែនាំឱ្យស្គាល់គ្នាតាមរយៈ ( Be introduced through ) មិត្តភក្តិ។
ព្រះអង្គម្ចាស់បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈ នៅប៉ុន្មានខែក្រោយមក បន្ទាប់ពីបដិសេធមិនជួបសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ ដែលអាចបំពានជីវិតឯកជនរបស់លោក Markle ប៉ុន្តែរហូតមកដល់ខែកញ្ញា ពួកគេបានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងជាមួយគ្នា នៅព្រឹត្តិការណ៍ Invictus Games នៅទីក្រុង Toronto ដែលជាព្រឹត្តិការណ៍កីឡាសម្រាប់ អតីតយុទ្ធជនដែលរងរបួស។
ឪពុកម្តាយរបស់ Markle គឺ Thomas Markle និង Doria Ragland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងសប្បាយរីករាយណាស់ចំពោះ Meghan និង Harry ហើយកូនស្រីរបស់យើង តែងតែជាមនុស្សដែលមានចិត្តសប្បុរស ហើយស្រឡាញ់។ ដើម្បីមើលឃើញការរួបរួមរបស់នាងជាមួយ ហារី ដែលមានគុណសម្បត្ដិដូចគ្នានេះ គឺជាប្រភពនៃសេចក្តីអំណរដ៏អស្ចារ្យសម្រាប់យើងក្នុងនាមជាឪពុកម្តាយ។
ឪពុកម្តាយរបស់ Markle បាននិយាយបន្ថែមទៀតថា យើងសង្ឃឹមថា ពួកគេនឹងមានសុភមង្គលពេញមួយជីវិត ហើយមានការរំភើបចំពោះអនាគតរបស់ពួកគេ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !