តើអ្នកដែលមើលនរណាម្នាក់ ហើយមានអារម្មណ៍រំភើបនូវចំណុចវិជ្ជមានរបស់ពួកគេទេ? តើអ្នកធ្លាប់វិនិច្ឆ័យនរណាម្នាក់ខុសដែរទេ? ហេតុអ្វីបានជាអ្នកមិនរៀនពីពួកគេ ជាជាងបោះបង់ពួកគេចោល? មិនថាអ្នកនោះជាមនុស្សល្អ ឬ អាក្រក់ មនុស្សគ្រប់រូបមានអ្វីមួយនៅក្នុងខ្លួនរបស់ពួកគេ មានតម្លៃដែលអ្នកអាចរៀនពីពួកគេបានដែរ។ ខាងក្រោមនេះគឺជាវិធីមួយចំនួន ពីរបៀបមើលមនុស្សក្នុងផ្លូវល្អ ហើយរៀនសូត្រពីពួកគេ៖
1.សង្កេត៖ ការសិក្សាពីមនុស្សគឺជាសិល្បៈក្នុងខ្លួនយើង។ វិធីដែលពួកគេនិយាយ ដើរ ឈរ សម្តែង បានប្រាប់យ៉ាងច្រើនពីមនុស្សនោះទាំងមូល។ ត្រូវចេះរកមើលលក្ខណៈវិជ្ជមាន ចិត្ដរាបសារពីមនុស្សនោះ។ ល។
2.ចែកអោយដាច់រវាងខុស និង ត្រូវ៖ មនុស្សម្នាក់គឺមិនមែនមានតែកំហុស ឬ គុណវិបត្តិនោះទេ។ គេក៏មានគុណធម៍ខ្លះដែរ។ ដូច្នេះចូររៀនសូត្រពីពួកគេ ហើយនិយាយប្រាប់ពីចំណុចល្អ ចេញពីចំណុចមិនល្អ របស់មនុស្សនោះ។
3.មើលរំលង៖ នៅពេលដែលអ្នកមើលមនុស្សក្នុងផ្លូវល្អ ពេលខ្លះអ្នកក៏ត្រូវមើលរំលងទិដ្ឋភាពមួយចំនួន ដូចជាទម្លាប់អាក្រក់របស់ពួកគេដែរ។ វាអាចឬមិនអាចជាហេតុផលនៅពីក្រោយទម្លាប់ទាំងនោះ ប៉ុន្តែវាជាការចាំបាច់ ដែលអ្នកមិនជាប់នឹងទម្លាប់អាក្រក់ខ្លះរបស់ពួកគេនោះ។
4.ចូរធ្វើខ្លួនអោយមានលក្ខណៈការទូត៖ ជាច្រើនដង យើងធ្លាប់បានឆ្លងកាត់ស្ថានភាពដែលយើងមិនមានវិធីផ្សេងដែលត្រូវចេញ។ ស្ថានភាពបែបនេះ អាចកើតឡើងនៅពេលដែលអ្នកកំពុងសម្លឹងមើល ដើម្បីរៀនពីនរណាម្នាក់។ មនុស្សមួយចំនួនអាចអាក្រក់តែក្នុងរឿងធម្មតា។
5.ចេះអោយតម្លៃមនុស្ស៖ វាជាការសំខាន់ណាស់ ដែលអ្នកតែងតែអរគុណដល់មនុស្ស នូវអ្វីដែលពួកគេធ្វើបាន ឬ អាចធ្វើបានចំពោះអ្នក។ ពួកគេអាចមិនដឹងថាពួកគេមានមនសិការចំពោះការធ្វើល្អដល់អ្នក។ ទោះជាយ៉ាងណា ក៏ត្រូវអរគុណចំពោះពួកគេ។ ពេលដែលពួកគេមើលឃើញថាអ្នកមានសេចក្ដីអំណរចំពោះពួកគេ ពួកគេនឹងគិតគូបន្ថែមទៀត នៅក្នុងវិធីរបស់ពួកគេ ចំពោះអ្នក និង អ្នកដទៃទៀតដែរ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពព័ត៌មាន៖ Business Concepts
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !