កាសែតឈ្មោះ Economic Information Daily បានរាយការណ៍កាលពីថ្ងៃទី 26 ខែមេសាថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនកើនឡើងនៃសហគ្រាសអឺរ៉ុប បានចាប់ផ្តើមធ្វើការអភិវឌ្ឍអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន តាមរយៈ E-commerce ( ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ) នៅពេលដែលមានតម្រូវការកាន់តែច្រើន ចំពោះផលិតផលអឺរ៉ុបក្នុងចំណោមអតិថិជនរបស់ប្រទេសចិន ជាពិសេសផលិតផល ដែលត្រូវបានគេផលិតនៅក្នុងប្រទេសអាល្លឺម៉ង់។
និន្នាការនេះ អាចត្រូវបានភ្ជាប់ទៅនឹងគុណលក្ខណៈ ដែលពេញនិយមយ៉ាងលឿន នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការអភិវឌ្ឍនៃការទិញទំនិញតាមអ៊ីនធឺណិត ( Online Shopping ) ឆ្លងកាត់ព្រំដែន និង ការប្រើប្រាស់កំពុងកើនឡើង ដែលជាគំរូនៃអ្នកប្រើប្រាស់អ៊ីនធឺណិតនៅប្រទេសចិន។
ជាឧទាហរណ៍ Kaola.com ជាវេទិកា E-commerce កាត់ព្រំដែនរបស់ចិនដ៍ធំមួយ ដែលក្នុងពេលថ្មីៗនេះ Kaola.com បានប្រកាសយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួននៅតំបន់អឺរ៉ុប។ ក្រុមហ៊ុននេះនឹងវិនិយោគ 3 ពាន់លានអឺរ៉ូ នៅក្នុងការផ្គត់ផ្គង់ទំនិញដែលមានគុណភាពខ្ពស់ដោយផ្ទាល់នៅទីនោះ ហើយខ្លួនបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយសហគ្រាសអឺរ៉ុបល្បីៗរួមមាន P+M, Eurocomfort Group, Hape and Best 1 MED។
លោក Zhang Lei មន្រ្តីប្រតិបត្តិនៃវេទិកានេះ បានកត់សម្គាល់ថា ទំនិញដែលមានគុណភាពខ្ពស់ពីអឺរ៉ុប បានក្លាយជាសំណព្វថ្មីមួយ ចំពោះក្រុមគ្រួសារដែលមានទ្រព្យសម្បត្តិរបស់ប្រទេសចិន និង ក្មេងជំនាន់ក្រោយ ដែលបង្ហាញពីសក្តានុពលពេញនិយម ចំពោះផលិតផលអ៊ឺរ៉ុបនៅទីផ្សារប្រទេសចិន។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !