ប៉េកាំង: ទូរស័ព្ទ iPhone 7 និង iPhone 7 plus របស់ក្រុមហ៊ុន Apple បានចូលទីផ្សារប្រទេសចិន កាលពីថ្ងៃសុក្រ ដោយមានការបញ្ជាទិញជាមុន នៃ iPhone 7 plus និង ទូរស័ព្ទ iPhone 7 ត្រូវបានគេលក់អស់ទៅហើយ។
អតិថិជនតម្រង់ជួរនៅក្រៅហាងរបស់ក្រុមហ៊ុន Apple នៅក្នុងតំបន់ផ្សារទំនើប Sanlitun នៃទីក្រុងប៉េកាំង កាលពីព្រលឹម ដោយពួកគេរង់ចាំដើម្បីទទួលយកទូរស័ព្ទ ដែលពួកគេបានកម្ម៉ង់មុន។
អតិថិជនរបស់ក្រុមហ៊ុន Apple ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ផ្នែកគួរឱ្យទាក់ទាញបំផុតនៃទូរស័ព្ទ iPhone ថ្មីនេះ គឺមានកញ្ចក់ Lense ពីរ និងមុខងារមិនជ្រាបទឹក។
លោកបានថ្លែងថា មិត្តភក្តិរបស់ខ្ញុំជាច្រើន មានចំណង់ជាអ្នកសាកល្បងផលិតផលថ្មីខ្លាំង របស់ក្រុមហ៊ុន Apple។ មានអ្នកខ្លះទៀតកំពុងងាកពីទូរស័ព្ទ iPhone ទៅរកទូរស័ព្ទទំនើបផ្សេងក្នុងស្រុក ដែលមានតម្លៃថោកជាង។
ពេលចាប់ផ្តើមនៅថ្ងៃទី 14 ខែកញ្ញា អតិថិជនចិនអាចទាញយកប្រព័ន្ធប្រតិបត្តិការ iOS 10 ថ្មីរបស់ក្រុមហ៊ុន Apple ដែលមានលក្ខណៈពិសេស ជាមួយមុខងារហៅទូរស័ព្ទ ដោយផ្អែកលើទិន្នន័យដែលបានផ្តល់ដោយក្រុមហ៊ុនអ៊ីនធឺណិត។
ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានកើនឡើង 11 ភាគរយ ក្នុងរយៈពេលបួនវគ្គ ចាប់តាំងពីការចេញផ្សាយនៃទូរស័ព្ទ iPhone ម៉ូដែលថ្មីនេះ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពពត៌មាន៖ Xinhua News
ហាមយកព័ត៌មាន ឬ អត្ថបទនៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !