យុទ្ធនាការជ្រើសរើសបុគ្គលិកជាសកល ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនដល់ជនបរទេស នូវបទពិសោធន៍ការងារតែមួយគត់ នៅប្រទេសចិន។
មុខតំណែងទាំងនោះរួមមាន កូនសិស្សក្បាច់គុន kung fu នៅព្រះវិហារ Shaolin, អ្នកមើលថែរក្សាខ្លាឃ្មុំយក្ស, បុគ្គលិកបម្រើនៅលើរថភ្លើងដឹកជញ្ជូន ដែលមានល្បឿនលឿន, អ្នកប្រមូលសំរាមនៅឧទ្យានព្រៃឈើ Zhangjiajie, នាយកប្រតិបត្តិនៃស្ថាប័នសិក្សា Yuelu, មេចុងភៅនៃគុយទាវសាច់គោ, អ្នកបើកបររថយន្តដឹកទំនិញលើផ្លូវហាយវេ ( Highway )។
យុទ្ធនាការនេះ ត្រូវបានបង្កើតឡើងដោយ LinkedIn ដែលជាវេទិកាបណ្តាញសង្គម ដែលផ្តោតលើការងារលើពិភពលោក ហើយគម្រោងដែលមានឈ្មោះថា ” ខ្ញុំនៅចិន ” I’m in China មានគោលបំណងដើម្បីលើកកម្ពស់វប្បធម៌ និង ប្រវត្តិសាស្ត្រចិន។
ការចុះឈ្មោះសម្រាប់តំណែងទាំងនេះ ត្រូវបានបើកចំហចំពោះសមាជិករបស់ LinkedIn ដែលមានចំនួន 520 លាននាក់ ក្នុងរយៈពេល 6 ខែ។
លោក Billy Huang ប្រធានទំនាក់ទំនងផ្នែកទីផ្សារ និង ទំនាក់ទំនងសាធារណៈនៅ LinkedIn China បានថ្លែងថា ការងារទាំងនេះ មាននិមិត្តសញ្ញា និង ធាតុដ៏មានប្រជាប្រិយភាពនៃវប្បធម៌ និង សង្គមចិន ហើយនឹងជួយឱ្យជនបរទេស មើលឃើញពីភាពបើកចំហ និង ចម្រុះ និង បញ្ចូលគ្នានៃប្រទេសចិន។
ការកើនឡើងនៃចំនួនជនបរទេស កំពុងមកប្រទេសចិន ដើម្បីស្វែងរកការអភិវឌ្ឍអាជីព នៅពេលដែលកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ផ្តល់នូវឱកាសច្រើន។
របាយការណ៍របស់ LinkedIn មុន បានបង្ហាញថា ទីក្រុងប៉េកាំង ស៊ាងហៃ ស៊ិនចេន ក្វាងចូវ និង ហាំងចូវ គឺជាទីក្រុងធំៗទាំង 5 ដែលទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ នៅក្រៅប្រទេស។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !