ក្រុមអ្នកជំនាញ បានប្រាប់សារព័ត៌មានប៉េកាំង ( Beijing News ) កាលពីថ្ងៃចន្ទថា ប្រទេសចិនគួរតែបង្កើតទំនាក់ទំនងដ៏ល្អរវាងវេទិកាតាមអ៊ីនធឺរណិត និង អ្នកផ្តល់សេវាកម្ម ដោយប្រើប្រាស់ពួកគេ ( ទំនាក់ទំនងនោះ ) ខណៈពេលដែលចំនួនអ្នកប្រើចុងក្រោយនៃទំនាក់ទំនងនោះ បានឈានដល់ 70 លាន ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជាង 100 លាន នាក់នៅឆ្នាំ 2025។
ការចែករំលែកសេដ្ឋកិច្ច នៃសកម្មភាពដែលមានមូលដ្ឋានទៅវិញទៅមក ក្នុងការទទួលការចែកចាយ ឬ ការចែករំលែកការទទួលបានទំនិញ និង សេវាកម្មតាមប្រព័ន្ធអ៊ីនធឺណែត បានទទួលនូវសន្ទុះថ្មីៗនេះ ដោយសារតែភាពល្បីល្បាញនៃស្មាតហ្វូន។
យោងតាមរបាយការណ៍ ដែលបានចេញផ្សាយ ដោយមជ្ឈមណ្ឌលព័ត៌មានរដ្ឋ កាលពីខែកុម្ភៈបានឱ្យដឹងថា បរិមាណទំហំប្រតិបត្តិការលើការចែករំលែកសេដ្ឋកិច្ច មានចំនួនសរុប 4.92 ពាន់ពាន់លានយន់ ( 735.69 ពាន់លានដុល្លារ ) កាលពីឆ្នាំមុន ពោលគឺកើនឡើង 47.2% ធៀបនឹងឆ្នាំមុន។ ក្នុងចំណោមតួលេខទាំងនេះ ការចែករំលែកមិនមែនហិរញ្ញវត្ថុ មានចំនួន 42.6 ភាគរយ ដោយមានកិច្ចព្រមព្រៀងចំនួន 2.09 ពាន់ពាន់លានយន់ ដែលកើនឡើង 66.8 ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
កាសែត Beijing News បានបន្ថែមទៀតថា សព្វថ្ងៃនេះ ជាទូទៅវេទិកាប្រើវិធីពីរយ៉ាង ដើម្បីដោះស្រាយបញ្ហា។ មួយគឺការផ្តល់កម្លាំងពលកម្មដល់ក្រុមហ៊ុនក្នុងស្រុក ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកម្មករ។ ហើយជាញឹកញាប់ វេទិកាមិនបង់ប្រាក់ធានារ៉ាប់រងសង្គមសម្រាប់កម្មករទាំងនេះ ឬ គ្រាន់តែទិញធានារ៉ាប់រងពាណិជ្ជកម្មសម្រាប់ពួកគេ។ មួយទៀត គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលវេទិកានេះអះអាងថាវាគ្រាន់តែផ្តល់ជូននូវប៉ុស្ដិ៍ ( Channel ) មួយសម្រាប់មនុស្សទាំងឡាយ ដើម្បីផ្តល់នូវសេវា។
ទន្ទឹមនឹងនេះដែរ អ្នកឯកទេសមួយចំនួន មិនគិតថាវេទិកានៃការចែករំលែកសេដ្ឋកិច្ច មិនចង់កសាងទំនាក់ទំនងការងារ ជាមួយអ្នកផ្តល់សេវាកម្ម នៅលើវេទិការបស់ពួកគេទេ ប៉ុន្តែពួកគេពិតជាប្រឈមនឹងការលំបាកមួយចំនួន ដូចជាដំណាក់កាលរីកចម្រើនរបស់ពួកគេ ភាពមិនច្បាស់លាស់ទាក់ទងនឹងច្បាប់ ពាក់ព័ន្ធបទបញ្ជា និង គោលនយោបាយនានា។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !