ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមយ៉ាងមុតមាំថា នឹងធ្វើអ្វីមួយដែលមានអត្ថន័យខ្លាំង ដើម្បីកាត់បន្ថយមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅឯកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសសឹង្ហបូរី នៅខែក្រោយបន្ទាប់ពីក្រុងព្យុងយ៉ាង បានបន្ធូរផ្លូវសម្រាប់ការចរចា ដោយដោះលែងអ្នកទោសអាមេរិកបីនាក់។
កាលបរិច្ឆេទ និង ទីតាំងនៃការជួបប្រជុំជាលើកដំបូង ដែលមិនធ្លាប់មានពីប្រធានាធិបតីអាមេរិក និង មេដឹកនាំកូរ៉េខាងជើង ត្រូវបានប្រកាសដោយ Donald Trump នៅលើបណ្តាញ Twitter របស់លោក។
នៅថ្ងៃទី 30 ខែមេសាលោក ដូណាល់ត្រាំ បាននិយាយថា ប្រទេសសឹង្ហបូរី និង តំបន់គ្មានយោធា ដែលបំបែកកូរ៉េខាងជើង និង កូរ៉េខាងត្បូង អាចជាទីកន្លែងដែលអាចធ្វើទៅបានសម្រាប់ជំនួបជាមួយលោកគីម នៅថ្ងៃទី 12 ខែមិថុនា។
លោកបានធ្វើសេចក្តីប្រកាស បន្ទាប់ពីយន្តហោះរដ្ឋាភិបាលអាមេរិកបានចុះចតនៅមូលដ្ឋានរួម Andrews ក្បែរទីក្រុងវ៉ាស៊ីនតោន ដែលបញ្ជូនជនជាតិអាមេរិក ដែលត្រូវបានដោះលែងដោយកូរ៉េខាងជើង នៅក្នុងការត្រួសត្រាយផ្លូវ ដើម្បីកិច្ចប្រជុំកំពូលទ្វេភាគីនេះ។
លោក Trump បាននិយាយថា ខ្ញុំគិតថាយើងមានឱកាសល្អ ក្នុងការធ្វើអ្វីដែលមានអត្ថន័យខ្លាំង។ នេះជាសមិទ្ធផលដែលមានមោទនភាពបំផុតរបស់ខ្ញុំ។ ហើយនេះគឺជាផ្នែកមួយនៃរឿងនេះ នៅពេលដែលយើងដកអាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបទាំងមូល។
ប្រទេសសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានសេចក្តីរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរវាងលោក ដូណាល់ត្រាំ និង គីមជុងអ៊ុន ដោយបន្ថែមថា យើងសង្ឃឹមថាកិច្ចប្រជុំនេះ នឹងនាំមកនូវក្តីសង្ឃឹមសម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !