សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញ បន្ទាប់ពីសន្និសិទការងារសេដ្ឋកិច្ច ដែលបានបញ្ចប់កាលពីថ្ងៃពុធ បាននិយាយថា ប្រទេសចិនបានបង្កើតសមិទ្ធផលសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រក្នុងរយៈពេល 5 ឆ្នាំមកហើយ ដែលឥឡូវនេះមានប្រជាជនដែលមានប្រាក់ចំណូលមធ្យម ច្រើនជាងគេនៅក្នុងពិភពលោក។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ចាប់តាំងពីសមាជជាតិលើកទី 18 នៃបក្សកុម្មុយនិស្តចិន កាលពីឆ្នាំ 2012 មក សាធារណជនចិនបានចែករំលែកនូវអារម្មណ៍នៃការទទួលបាន និង សុភមង្គលកាន់តែច្រើន ហើយមនុស្សជាច្រើនទៀតមានសិទ្ធិទទួលបានសេវាសាធារណៈជាមូលដ្ឋានក្នុងលក្ខណៈសមភាព។
ការរីកចម្រើនដ៏ជាក់ស្ដែង ត្រូវបានធ្វើឡើងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់ប្រទេសចិន ខណៈពេលដែលស្នាដៃគួរឱ្យកត់សម្គាល់ ត្រូវបានគេមើលឃើញក្នុងការគ្រប់គ្រងការបំពុលខ្យល់ ទឹក និង ដី។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងល្បឿនជាមធ្យម 7.1 ភាគរយ ហើយក្នុងកំឡុងពេលនេះ ក្លាយទៅជាម៉ាស៊ីនកំណើន និង ស្ថិរភាពសម្រាប់សេដ្ឋកិច្ចពិភពលោក។
ប្រទេសនេះបានជំរុញឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធខាងផ្នែកផ្គត់ផ្គង់ ដើម្បីបង្កើនតុល្យភាពរវាងតំរូវការ និង ការផ្គត់ផ្គង់។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា សមិទ្ធផល និង កំណែទម្រង់ប្រវត្តិសាស្ត្រនៅក្នុងវិស័យសេដ្ឋកិច្ច បានផ្តល់លក្ខខណ្ឌសំខាន់ៗជាច្រើនសម្រាប់ការកែទម្រង់ និង ការអភិវឌ្ឍន៍នៅក្នុងវិស័យដទៃទៀត។
យោងតាមសេចក្ដីថ្លែងការណ៍ឱ្យដឹងថា ប្រទេសនេះនឹងបន្តលើកកម្ពស់ជីវភាពរបស់ប្រជាជន ដោយអនុវត្តវិធានការសមស្រប ដើម្បីដោះស្រាយបញ្ហាដូចជាអតុល្យភាពរចនាសម្ព័ន្ធក្នុងការងារ និង ការលំបាកក្នុងការទទួលបានការព្យាបាល។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !