បើតាមការចេញផ្សាយរបស់គេហទំព័រ Paper.cn បានអោយដឹងថា នៅលើបញ្ជីឈ្មោះ Fortune Global 500 នៅឆ្នាំនេះ ចំនួនក្រុមហ៊ុនរបស់ប្រទេសចិន មានដល់ទៅ 120 ដែលជិតដល់អាមេរិកដែលមាន 126 ក្រុមហ៊ុន។
ក្រុមហ៊ុន Wal-Mart ដែលជាក្រុមហ៊ុនលក់រាយ ធំជាងគេនៅសហរដ្ឋអាមេរិក បានឈរនៅលំដាប់លេខ 1 ដោយមានក្រុមហ៊ុនសាជីវកម្មរដ្ឋ Grid របស់ចិន, ក្រុមហ៊ុន Sinopec Group និង សាជីវកម្មប្រេងកាតជាតិចិន ទទួលបានចំណាត់ថ្នាក់ទី 2, លេខ 3 និងលេខ 4។
ក្រុមហ៊ុនចិនចំនួន 13 បានចុះបញ្ជីជាលើកដំបូង រួមទាំងក្រុមហ៊ុនធានារ៉ាប់រងចំនួន 3។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន គឺជាក្រុមហ៊ុនប្រភេទតែមួយរបស់ពួកគេ នៅក្នុងបញ្ជី។
ក្រុមហ៊ុន Tencent Holdings Limited គឺជាក្រុមហ៊ុនមានប្រាក់ចំណេញច្រើនបំផុត នៅក្នុងប្រទេសចិន ជាមួយនឹងប្រាក់ចំណេញខ្ពស់ជាង 30 ភាគរយ។ ធនាគារធំៗទាំងបួន ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន នៅតែស្ថិតក្នុងចំណោមក្រុមហ៊ុនទាំង 10 ដែលរកចំណូលបានច្រើនបំផុត។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !