យោងតាមរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយ ការិយាល័យប៉ុស្តិ៍រដ្ឋកាលពីថ្ងៃទី 10 ខែកក្កដា បានឱ្យដឹងថា បរិមាណនៃការដឹកជញ្ជូនរបស់ប្រទេសចិន បានកើនឡើងខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2017 ដែលមានចំនួន 76,000 កញ្ចប់ក្នុងមួយនាទី។
ប្រទេសចិនបានផ្តល់កញ្ចប់ចំនួន 40.07 ពាន់លានកញ្ចប់ក្នុងឆ្នាំ 2017 ពោលគឺកើនឡើង 28% ពីមួយឆ្នាំទៅមួយឆ្នាំ។ របាយការណ៍នេះបានបញ្ជាក់ថា បរិមាណនៃការដឹកជញ្ជូនរបស់ប្រទេសចិន មានចំនួន 40 ភាគរយ នៃចំណែកទីផ្សារពិភពលោកកាលពីឆ្នាំមុន ដែលនេះជាចំណាត់ថ្នាក់ទី 1 នៅលើពិភពលោក សម្រាប់ឆ្នាំទីបួនជាប់ៗគ្នា។
របាយការណ៍បានកត់សម្គាល់ថា ជំនួញការដឹកជញ្ជូនរបស់ប្រទេសចិន បានបង្កើតប្រាក់ចំណូលចំនួន 495.71 ពាន់លានយ័ន ( ប្រហែល 74 ពាន់លានដុល្លារ ) នៅក្នុងឆ្នាំ 2017 ពោលគឺកើនឡើង 24.7% បើប្រៀបធៀបទៅនឹងឆ្នាំ 2016។ ប្រជាជនចិនបានចំណាយប្រាក់ជាមធ្យម 356.6 យ័ន លើសេវាកម្មដឹកជញ្ជូននៅឆ្នាំ 2017 ដោយកើនឡើង 24,1%។
ចំពោះអាជីវកម្មនេះ មានប្រជាជនចិន 220 លាននាក់ក្នុងមួយថ្ងៃ ដែលបង្ហាញថាម្នាក់ក្នុងចំណោម 7 នាក់ទទួលបានសេវាកម្មដឹកជញ្ជូនជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសចិន។
លើសពីនេះទៀត របាយការណ៍បានបង្ហាញថា ជិត 830 លានកញ្ចប់ បានចូលរួមក្នុងសេវាកម្មដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាលពីឆ្នាំមុន ពោលគឺកើនឡើង 34.5 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ការពេញចិត្តរបស់អតិថិជនចិន ចំពោះសេវាកម្មដឹកជញ្ជូន នៅតែមានស្ថិរភាពនៅឆ្នាំ 2017 ហើយអត្រានៃពាក្យបណ្តឹង បានធ្លាក់ចុះអស់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា។ របាយការណ៍នេះបានបញ្ជាក់ថា នេះជាអភិបាលកិច្ចដ៏មានប្រសិទ្ធភាព នៃទីផ្សារចែកចាយរហ័សរបស់ប្រទេសចិន ដោយនាយកដ្ឋានពាក់ព័ន្ធ។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !