ក្រុមហ៊ុនពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកំពូល Amazon របស់អាមេរិក បាននិយាយកាលពីថ្ងៃពុធថា សមាជិកសំខាន់ៗរបស់ខ្លួននៅទូទាំងពិភពលោក បានទិញផលិតផលរបស់ខ្លួន ក្នុងកំណត់ត្រាជាង 100 លានផលិតផល ក្នុងពេលរយៈពេល 36 ម៉ោង ក្នុងអំឡុងថ្ងៃចាប់ផ្តើមអាជីវកម្មនៅឆ្នាំនេះ។
ក្រុមហ៊ុន Amazon បាននិយាយថា ការទិញទិញផលិតផលរបស់ខ្លួន ក្នុងអំឡុងថ្ងៃចាប់ផ្តើមអាជីវកម្មនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ទិញដូរដ៏ធំបំផុតនៅក្នុងប្រវត្តិរបស់ Amazon ដោយមិនបានបញ្ជាក់លម្អិត ពីតម្លៃសរុបនៃប្រាក់ដុល្លារ ដែលខ្លួនរកបាននោះឡើយ។
ថ្ងៃចាប់ផ្តើមអាជីវកម្មនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ទីផ្សារដ៏សំខាន់មួយ សម្រាប់អ្នកលក់រាយធំបំផុតលើពិភពលោក ( Amazon ) បានចាប់ផ្តើមនៅថ្ងៃទី 16 ខែកក្កដា និង មានរយៈពេល 36 ម៉ោង។
ក្រុមហ៊ុននេះបាននិយាយថា អតិថិជនរបស់ខ្លួនបានទិញវត្ថុជាង 5 លាន នៅក្នុងប្រភេទដូចជាគ្រឿងក្មេងលេង ផលិតផលសម្រស់កុំព្យូទ័រ និង គ្រឿងបន្លាស់កុំព្យូទ័រ ផលិតផលសំលៀកបំពាក់ និង ផលិតផលផ្ទះបាយ។
លោក Jeff Bezos នាយកប្រតិបត្តិរបស់ Amazon បានលាតត្រដាងជាលើកដំបូងនៅក្នុងខែមេសាឆ្នាំនេះថា ក្រុមហ៊ុនរបស់គាត់មានសមាជិកទិញផលិតផលសំខាន់សរុបជាង 100 លាននាក់ទូទាំងពិភពលោក។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Xinhua News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !