ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការផឹកភេសជ្ជៈដែលមានជាតិស្ករ រួមទាំងសូដាជារបប ( Diet Soda ) អាចមានផលប៉ះពាល់អវិជ្ជមានដល់ខួរក្បាល។
បើតាមគេហទំព័រ Sci-News បានអោយដឹងថា ពួកគេ ( ក្រុមអ្នកស្រាវជ្រាវ ) បានប្រើប្រាស់ទិន្នន័យពី Framingham ដែលជាគម្រោងរួមគ្នារវាងវិទ្យាស្ថានជាតិសិក្សាបេះដូង សួត និង ឈាម រួមជាមួយសាកលវិទ្យាល័យ Boston។
អ្នកដែលផឹកទឹកសូដា ឬ ផ្លែឈើដែលមានជាតិស្ករ ត្រូវបានបង្ហាញថា មានការចងចាំកាន់តែខ្សោយនៃកំរិតខួរក្បាលសរុប។ ហើយសម្រាប់មនុស្សដែលទទួលទានទៀងទាត់ នូវសូដាជារបប ពួកគេត្រូវបានរកឃើញថាមានហានិភ័យផងដែរ។
យើងបានរកឃើញថា ការផឹកសូដាជារបប ស្ទើរតែបីដងជារៀងរាល់ថ្ងៃ ត្រូវបានគេរកឃើញថា វិវត្តទៅរកជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺវង្វេង។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara
ប្រភពព័ត៌មាន៖ Sci-News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !