យោងតាមការសិក្សាស្រាវជ្រាវថ្មីៗ ដែលត្រូវបានចេញផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្តឈ្មោះ Gerontology បានអោយដឹងថា ការទទួលទានទឹកឆៃថាវក្រហម មុនពេលហាត់ប្រាណ ធ្វើឱ្យខួរក្បាលរបស់មនុស្សវ័យចំណាស់ ប្រតិបត្តិកាន់តែមានប្រសិទ្ធិភាព និង មុតថ្លា។
ក្រុមអ្នកសិក្សាស្រាវជ្រាវបាននិយាយទៀតថា ការធ្វើលំហាត់ប្រាណ ពិតជាមានឥទ្ធិពលវិជ្ជមានលើខួរក្បាលរបស់មនុស្សវ័យចំណាស់។ វាត្រូវបានគេបង្ហាញថា ការទទួលទានទឹកឆៃថាវក្រហម បង្កើនលំហូរចរន្តឈាមទៅកាន់ខួរក្បាល ហើយជំរុញដល់ការលំហាត់ប្រាណរបស់អ្នក ដំណើរការបានល្អ។
ការសិក្សាស្រាវជ្រាវ លើបុរស និង ស្ត្រីចំនួន 26 នាក់ ដែលមានអាយុ 55 ឆ្នាំឡើងទៅ ដែលមិនបានធ្វើការហាត់ប្រាណ ហើយមិនទទួលបានការព្យាបាល ចំពោះសម្ពាធឈាមខ្ពស់នេះ លើសពីពីរដងនោះទេ គឺថាមានសម្ពាធឈាមខ្ពស់ណាស់។
ប្រសិនបើពួកគេ ទទួលទានទឹកឆៃថាវក្រហម បីដងក្នុងរយៈពេល 6 សប្តាហ៍ វាពិតជាជួយបង្គ្រប់ថាមពល មុនការហាត់ប្រាណរបស់អ្នក។
ប្រែសម្រួលដោយ៖ ស៊ិន ស៊ីតារា Sin Sidara នាយកប្រតិបត្តិនៃគេហទំព័រ Professional English Page
ប្រភពព័ត៌មាន៖ Sci-News
ហាមយក ព័ត៌មាន ឬ អត្ថបទ នៃគេហទំព័ររបស់យើង ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត។ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ! The news or texts of our website are not allowed to republish without permission, otherwise we will take legal action on !